Covid-19

ចិន បង្ហាញពីវិធីស្ដារសេដ្ឋកិច្ចឡើងវិញ ខណៈពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឡុងដ៌៖ កាសែតអង់គ្លេសដ៏សំខាន់ មួយបានរាយការណ៍ថា ប្រទេសចិន បានបង្ហាញសញ្ញារឹងមាំនៃ ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ ខណៈដែលបណ្តាប្រទេសជាច្រើន កំពុងប្រយុទ្ធដើម្បីទប់ទល់ នឹងការផ្ទុះឡើងនៃវីរុសនេះ ខណៈពេលពួកគេកំពុងតែ ព្យាយាមស្ដារផលិតផល ដែលធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ។

កាសែត The Times បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា“ ពួកគេ (ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង) អាចមើលដោយច្រណែននឹងប្រទេសចិន ដែលសេដ្ឋកិច្ចបានងើបឡើងវិញ” ។

នៅក្នុងរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះយ៉ាងខ្លាំង ៤,៤ ភាគរយនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរខ្លួនបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើង ១,៩ ភាគរយនៅឆ្នាំនេះគឺ ០,៩ ភាគរយលើសពីការព្យាករណ៍ កាលពីខែមិថុនា ៕

ដោយ ឈូក បូរ៉ា

To Top