Covid-19

ប្រេស៊ីល អះអាងថា វ៉ាក់សាំងកូវីដ១៩ របស់ចិនគឺ មានសុវត្ថិភាព

បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃបានសរសេរថា ការពិសោធដំណាក់កាលចុងក្រោយមួយ ទៅលើវ៉ាកស់ាំងដែលជាផលិត របស់ចិនគឺក្រុមហ៊ុនដែលមានឈ្មោះថា Sinovac Biotech គឺបានបង្ហាញលទ្ធផលវិជ្ជមាន និងមានប្រសិទ្ធិភាពផងដែរ។

វិទ្យាស្ថាន Butantan នៃទីក្រុង Sao Paulo ប្រទេសប្រេស៊ីលដែលជាវិទ្យាស្ថាន គិមីសាស្ត្រឈានមុខគេបំផុត ក្នុងប្រទេសនិងក៏ជាអ្នករ៉ាប់រង ការងារធ្វើតេស្តដំណាក់កាលទី៣ ទៅលើវ៉ាក់សាំងដែលមានឈ្មោះថា CoronaVac បានអះអាងថា ដំណើរការប្រព្រឹត្តិទៅរកឃើញថា មានសុវត្ថិភាព ១០០ភាគរយ ក្នុងការប្រើប្រាស់ចេញពីការ ពិសោធសរុបទៅលើមនុស្សចំនួន ៩០០០នាក់។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រធានវិទ្យាស្ថានលោក Dimas Covas បានបញ្ជាក់ថា យើងចាំបាច់ត្រូវតែធ្វើការរងចាំរហូត ដល់ការធ្វើតេស្តសរុបដែល មានចំនួនរហូតទៅដល់ ១៣០០០នាក់ ចប់សព្វគ្រប់ជាមុនសិន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top