ព័ត៌មានអន្តរជាតិ

ក្រុមដែលស្មោះស្ម័គ្រ នឹងព្រះមហាក្សត្រនៅប្រទេសថៃ បញ្ចេញកម្លាំងរបស់ខ្លួន ចំពេលក្រុមនិស្សិត នាំគ្នាតវ៉ាឱ្យកែទម្រង់របបរាជានិយម

បរទេស៖ ហ្វូងមនុស្សបានប៉ាន់ស្មានថា មានចំនួនរាប់ម៉ឺននាក់ ដែលដឹកនាំដោយរដ្ឋបាលមូលដ្ឋាន បានប្រមូលផ្ដុំគ្នានៅតាមខេត្តមួយចំនួន នៅថ្ងៃពុធ ក្នុងការបង្ហាញភាពស្មោះត្រង់ ចំពោះស្ថាប័នរាជវង្ស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើបាតុកម្មរបស់រាជានិយមនេះ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវថ្មីៗ របស់ក្រុមនិស្សិត ដែលធ្វើបាតុកម្ម ដើម្បីធ្វើកំណែទម្រង់របបរាជានិយម ដែលបានធ្វើឡើង នៅតាមបណ្តាខេត្ត រួមមានខេត្ត Chiang Mai, Chon Buri, Lampang, Nan, Narathiwat និងខេត្ត Songkhla។

ផ្ទាំងពាណិជ្ជកម្ម

ការជួបជុំមួយចំនួន ត្រូវបានរៀបចំឡើង ជាផ្នែកមួយនៃពិធី ដើម្បីរំលឹកខួបគម្រប់ ១២០ ឆ្នាំនៃការសោយទិវង្គត របស់អតីតព្រះអង្គម្ចាស់ក្សត្រី Srinagarindra ដែលជាជីដូន របស់ព្រះមហាក្សត្របច្ចុប្បន្ន។

នៅខេត្ត Songkhla មនុស្សរាប់ពាន់នាក់ពាក់អាវពណ៌លឿង ដែលជាពណ៌ថ្ងៃខួបកំណើត តាមបែបប្រពៃណីរបស់ស្តេចថៃ បានបង្ហាញនៅស្រុក រណដ្ឋ និងស្រង់ភីរ៉ា។ នៅខេត្ត Narathiwat មនុស្សប្រមាណជា ២ ម៉ឺននាក់ដែលពាក់អាវពណ៌លឿង បានដើរក្បួននៅក្នុងស្រុក Sungai Kolok ៕ ប្រែសម្រួលៈ ណៃ តុលា

To Top