ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់កូរ៉េខាងត្បូង ចំពោះកិច្ចចរចា ការពារ ជាតិថ្មីៗនេះ ជាមួយអាមេរិក

សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះកិច្ចចរចាការពារជាតិរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន អំពីការទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសកុម្មុយនិស្ត ដោយហៅការពិភាក្សានេះថា ជាគ្រោងការណ៍ដែលមិនចេះពិចារណា ដើម្បីបង្ក្រាប ការប្រណាំងរបស់ខ្លួន។

 កាលពីសប្តាហ៍មុនទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខ (SCM) និងបានបញ្ជាក់ជាថ្មីនូវកិច្ចប្រឹងប្រែងរួមគ្នាក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយកត់សម្គាល់ថា កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្ត នៅតែបន្តបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ។

 សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ សន្តិសុខរបស់កូរ៉េខាងត្បូង រួមទាំងការផ្តល់ “ការរារាំងបន្ថែមទៀត” ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិធី ដើម្បីពង្រឹងជំហរការពាររបស់ពួកគេ ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការយោធាប្រចាំឆ្នាំ (MCM) របស់ពួកគេ ដែលបានធ្វើឡើងមួយថ្ងៃមុនពេល SCM៕ដោយ ឈូក បូរ៉ា

To Top