សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ បានកើនឡើងលើសពី១៥៥.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៥៦៦នាក់ដោយសារវីរុសកូរ៉ូណា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៥៥.៤០៣នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នានេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន២៤.៨១៨នាក់ ហើយអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងសរុបដល់ទៅ៥.២៩៨.៧៧២នាក់ ចាប់តាំងពីមានករណីដំបូង ដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅរដ្ឋសៅប៉ូឡូ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោកដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយជាប្រទេស ជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា