ព័ត៌មានអន្តរជាតិ

ក្រុមប្រទេសអាស៊ានបូក៣ ប្ដេជ្ញាពង្តឹងការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈពហុភាគី ទោះមានការរាលដាលជំងឺកូវីដ-១៩

សេអ៊ូល៖ មន្ត្រីនៅទីក្រុងសេអ៊ូល បានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងវប្បធម៌នៃបណ្តាប្រទេសអាស៊ានបូក ៣ រួមមានកូរ៉េខាងត្បូង ចិន និងជប៉ុន បានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈពហុភាគីទោះបីជាមានការរីករាលដាលនៃវីរុសឆ្លងក៏ដោយ។

ភាគីទាំងអស់បានឲ្យដឹងថាកិច្ចព្រមព្រៀងត្រូវបានឈានដល់សម័យប្រជុំដែលចូលរួមដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡា និងទេសចរណ៍កូរ៉េខាងត្បូងលោក Park Yang-woo និងសមភាគីរបស់លោក មកពីប្រទេសចិន ជប៉ុន និងប្រទេសសមាជិកអាស៊ានចំនួន ១០ ។

កិច្ចប្រជុំរដ្ឋមន្រ្តីវប្បធម៌អាស៊ានបូក ៣ ប្រចាំឆ្នាំលើកទី ៩ ត្រូវបានគេគ្រោងធ្វើដំបូងនៅរាជធានីភ្នំពេញ នៅដើមឆ្នាំនេះ ប៉ុន្តែនៅទីបំផុតត្រូវបានគេធ្វើនៅលើអ៊ីនធឺណិត ដោយសារតែការរីករាលដាលនៃជំងឺកូវីដ -១៩ ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ទាំង ១៣ រូបបានចែករំលែកទស្សនៈថាការផ្លាស់ប្តូរ និងសហប្រតិបត្តិការអន្តរជាតិ គួរតែមាននិរន្តរភាពនៅក្នុងវិស័យវប្បធម៌និងសិល្បៈ ដោយមិនគិតពីការផ្ទុះឡើងនៃវីរុសនេះ៕

ដោយ ឈូក បូរ៉ា

To Top