ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងផ្ដល់ជំនួយមនុស្សធម៌ ១០លានដុល្លារ ដើម្បីគាំទ្រដល់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ លានដុល្លារដើម្បីគាំទ្រជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា និងធ្វើជាម្ចាស់ផ្ទះនៅតាមតំបន់។

ទីក្រុងសេអ៊ូល បានធ្វើការសន្យាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលនៃសន្និសីទជាក់ស្តែងស្តីពីការគាំទ្រដោយនិរន្តរភាព សម្រាប់ការឆ្លើយតបរបស់ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលជាបណ្តាញពហុភាគី បានបង្កើតឡើងដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌ និងវិធានការគាំទ្រផ្សេងទៀត សម្រាប់ជនជាតិភាគតិច។

ក្រសួងបានឲ្យដឹងថានៅក្នុងសម័យប្រជុំនេះអនុរដ្ឋមន្រ្តីការបរទេសទី ២ លោក Lee Tae-hoបានអំពាវនាវឱ្យមានការបង្កើនជំនួយ បន្ទាន់សម្រាប់ ជនជាតិរ៉ូហ៊ីងយ៉ា និងសម្រាប់ការគាំទ្របន្ថែមទៀតនៅក្នុងវិធានការ ដើម្បីជួយតំបន់រ៉ាឃីន របស់មីយ៉ាន់ម៉ា អភិវឌ្ឍ និងពង្រឹង សាមគ្គីភាពសង្គម៕

ដោយ ឈូក បូរ៉ា

To Top