បរទេស៖ ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី បានថ្លែងអំណរគុណដល់អ្នកគាំទ្ររួមទាំងអតីតមេដឹកនាំអាវលឿងនិងបុរសម្នាក់ដែលបានលើករូបថតរបស់ព្រះចៅ Bhumibol នៅក្បែរកន្លែងប្រមូលផ្តុំបាតុករវ័យក្មេងដែលអ្នកខ្លះបានទាមទារឱ្យធ្វើកំណែទម្រង់រាជាធិបតេយ្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានី កាលពីល្ងាចថ្ងៃសុក្របានអញ្ជើញយាងជាអធិបតីក្នុងពិធីសាសនាមួយដែលប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍របស់ព្រះមហាក្សត្រ Rama V នៅសាលមហោស្រព Amarin Winitchai ក្នុងព្រះបរមរាជវាំង។ អ្នករួមព្រះរាជដំណើរ គឺបុត្រីរបស់ព្រះអង្គគឺព្រះនាង HRH Princess Bajrakitiyabha Narendiradebyavati និងព្រះនាង HRH Princess Sirivannavari Nariratana Rajakanya។
នៅតាមផ្លូវត្រឡប់ទៅសាល Amporn Sathan នៅឯព្រះបរមរាជវាំង នៅវិមានតុសិត ក្បែរព្រះបរមរាជវាំង ប្រជាជនពាក់អាវពណ៌លឿងដែលជាថ្ងៃកំណើតរបស់ស្តេចបានឈរតម្រង់ជួរនៅតាមដងផ្លូវដើម្បីគោរពព្រះមហាក្សត្រ ខណៈពេលនាំគ្នាស្រែកថា «ជយោ ព្រះមហាក្សត្រ»៕
ប្រែសម្រួលៈ ណៃ តុលា