រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃសុក្របានថ្កោលទោសការធ្វើឱ្យប្រក្រតីនៃទំនាក់ទំនងរវាងស៊ូដង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
ប្រធានាធិបតីប៉ាឡេស្ទីនបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានថ្កោលទោស និងការបដិសេធ ចំពោះការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ដែលដណ្តើមយកទឹកដីប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា“ គ្មាននរណាម្នាក់មានសិទ្ធិនិយាយក្នុងនាមប្រជាជនប៉ាឡេស្ទីន និងបុព្វហេតុប៉ាឡេស្ទីនបាននោះទេ” ។
នៅក្នុងនោះដែរ ក៏បានឲ្យដឹងផងដែរថា ផ្លូវទៅកាន់សន្តិភាពពេញលេញ និងយុត្តិធម៌ត្រូវតែផ្អែកលើច្បាប់អន្តរជាតិ ដំណោះស្រាយនៃភាពស្របច្បាប់អន្តរជាតិ និងឯកសារយោងជាក់លាក់តាមរបៀប ដែលនាំទៅដល់ការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន៕