ព័ត៌មានអន្តរជាតិ

ទឹកលិចក្នុងទីក្រុង ហូជីមិញ របស់វៀតណាម កាន់តែអាក្រក់ទៅ

បរទេស៖ បញ្ហាទឹកជំនន់នៅទីក្រុង ហូជីមិញ បានកើតឡើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០២០នេះ ដោយមានផ្លូវចំនួន ១៨ ខ្សែទៀតបានលិចលង់ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្លូវសរុបចំនួន ៣៥ ខ្សែដែលបានជន់លិចក្នុងចន្លោះខែមករានិងកញ្ញាគឺមានចំនួនច្រើនជាងផ្លូវចំនួន ១៧ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន, នេះបើយោងតាមរបាយការណ៍របស់មន្ទីរសំណង់ក្រុងដែលបានដាក់ជូនស្ថាប័ននីតិប្បញ្ញត្តិទីក្រុង ក្រុមប្រឹក្សារដ្ឋសភា។

ចំនួនថ្ងៃដែលមានភ្លៀងធ្លាក់រយៈពេលប្រាំបួនខែគឺ ១១០ បើប្រៀបធៀបនឹងឆ្នាំ ១២៨ ឆ្នាំមុន ប៉ុន្តែបរិមាណទឹកភ្លៀងសរុបដែលបានកត់ត្រាមានចំនួន ៣៣ ភាគរយខ្ពស់ជាងកម្រិត ១.១៨៤ មីលីម៉ែត្រ។

បញ្ហាទឹកជំនន់កាន់តែអាក្រក់ទៅ ៗ ទោះបីទីក្រុងបានអនុម័តថវិកាជាង ៧ទ្រីលានដុង (៣០៤ លានដុល្លារ) សម្រាប់រយៈពេល ២០១៦-២០២០ ដើម្បីទប់ទល់នឹងទឹកជំនន់ក្នុងទីក្រុងក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top