ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញឲ្យដឹងកាលពីថ្ងៃសុក្រថា ជនជាតិអង់គ្លេសផ្សេងទៀតចំនួន២០.៥៣០នាក់ បានធ្វើតេស្តរកឃើញថា មានមេរោគបង្កជំងឺកូវីដ១៩ ដែលនាំឲ្យតួលេខសរុបនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសបានកើនឡើងដល់៨៣០.៩៩៨នាក់ ។
ទិន្នន័យបានបង្ហាញថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសអង់គ្លេស បានកើនឡើងពី២២៤នាក់ដល់៤៤.៥៧១នាក់ ។
តួលេខចុងក្រោយបង្អស់ត្រូវបានប្រកាសឲ្យដឹង គឺនៅ Warrington ដែលជាទីក្រុងមួយស្ថិតនៅភាគខាងជើងនៃប្រទេសអង់គ្លេស ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យអង់គ្លេស កាន់តែធ្វើការរឹតត្បិតក្នុងកម្រិតខ្ពស់ ។
ហាងទំនិញនានាដែលមិនចាំបាច់ ក្លឹប និងភោជនីយដ្ឋាន នៅក្រុង Wales ត្រូវបានបិទទ្វារ ខណតំបន់ចូលទឹកដីអង់គ្លេស ត្រូវបានបិទប្រទេសគិតត្រឹមថ្ងៃ មានរយៈពេល១៧ថ្ងៃមកហើយ ។
សារព័ត៌មាន Sky News បានរាយការណ៍ថា ផ្សារទំនើបៗ និងឳសថស្ថានលក់ឳសថ នឹងត្រូវបានអនុញ្ញតឲ្យបើកដំណើរការឡើងវិញ ទោះបីជាយ៉ាងនេះក្តី ផ្សារទំនើបៗនឹងមិនត្រូវបានឲ្យលក់ផលិតផល ដែលគេគិតថា “មិនចាំបាច់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា