ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក ត្រូវការរំពឹងថា នឹងជំរុញពង្រឹងសម្ពន្ធមិត្ត ប្រឆាំងចិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅប្រទេសឥណ្ឌា នៅសប្ដាហ៍ក្រោយ ដើម្បីពង្រឹងចំណងមិត្តភាពយុទ្ធសាស្ត្រជាមួយមហាយក្សអាស៊ី ដែលកំពុងតែជាប់គាំងក្នុងជម្លោះព្រំដែនជាមួយចិន ហើយនេះគឺជាកិច្ចប្រឹងប្រែងដ៏ថ្មីបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ជំរុញសម្ពន្ធមិត្តប្រឆាំងទីក្រុងប៉េកាំង។ 

ជាផ្នែកនៃការបង្កើនការទប់ទល់ ចំពោះកំណើនអំណាចសេដ្ឋកិច្ចនិងយោធាចិននៅក្នុងតំបន់នោះ លោក Mike Pompeo ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កានិងម៉ាលឌីវ ដែលប្រទេសនៅមហាសមុទ្រឥណ្ឌាទាំងពីរនេះ កំពុងតែតស៊ូជាមួយការជាប់បំណុលចិនធ្ងន់ធ្ងរ នាំយកមកទំនុកបម្រុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ 

យោងតាមសេចក្តីរាយការណ៍មួយពីកាសែត National Post នាពេលបច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងតែបង្កើនសម្ពន្ធការទូតលើប្រទេសចិន ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានយកការបង្កភាពតានតឹងលើទីក្រុងប៉េកាំង ធ្វើជាផ្នែកដ៏សំខានមួយនៃយុទ្ធនាការរបស់លោក ដើម្បីឈ្នះឆ្នោតអាណតិ្តទីពីរ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top