ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ប៉ូឡូញតេស្តឃើញ វិជ្ជមានកូវីដ១៩

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រធានាធិបតីប្រទេសប៉ូឡូញលោក Andrzej Duda ត្រូវបានគេដឹងថាបានតេស្តរកឃើញវីជ្ជមានកូវីដ១៩។

ការប្រកាសដែលត្រូវបានធ្វើឡើងជាផ្លូវការ ដោយអ្នកនាំពាក្យរបស់លោកប្រធានាធិបតីគឺលោក Blazej Spychalski កាលពីព្រឹកថ្ងៃសៅរ៍ដដែលនេះនៅលើបណ្តាញសង្គម។

លោក Spychalski បានបញ្ជាក់ដែរថាទោះបីជា យ៉ាងណាមកដល់ពេលនេះលោកប្រធានាធិបតីមានសុខភាពល្អជាធម្មតាហើយ ការទំនាក់ទំនងរវាងក្រុមគ្រូពេទ្យក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះជនជា តិប៉ូឡូញមានអ្នកឆ្លងកូវីដ១៩ សរុប២៤១ ៩៤៦នាក់មកហើយដោយក្នុងនោះ ក៏មានអ្នកបាត់បង់ជីវិតដល់ទៅ៤ ៣៥១នាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top