រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៤៣២នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេលរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ១៥៦.៩០៣នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីថ្មីចំនួន២៦.៩៧៩នាក់ត្រូវបានចុះក្នុងបញ្ជី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់៥.៣៨០.៦៣៥នាក់ ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋ រស់នៅច្រើនជាងគេបំផុត នៅក្នុងប្រទេសេនះ ក៏បានរងនូវផលប៉ះពាល់ច្រើនបំផុត ដែលមានអ្នកឆ្លងជំងឺចំនួន១.០៨៩.២៥៥នាក់ និងមានអ្នកស្លាប់ចំនួន៣៨.៧២៦នាក់ បន្ទាប់មកមានរដ្ឋរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន២៩៨.៨២៣នាក់ និងអ្នកស្លាប់ចំនួន២០.១៧១នាក់ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២លើពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ៕
ដោយ៖ ម៉ៅ បុប្ផាមករា