អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមអាជ្ញាធរតួកគី បានចាប់ខ្លួនជនសង្ស័យ តិចបំផុត៤០នាក់ ពាក់ព័ន្ធនឹងករណី ស្លាប់មនុស្សជាច្រើននាក់ ដោយសារពុលស្រា នៅទូទាំងប្រទេសតួកគី ។
ក្រសួងបានឲ្យដឹងថា សរុបក្នុងចំណោមជនសង្ស័យ១០០នាក់ ត្រូវបានឃាត់ខ្លួន បានពាក់ព័ន្ធនឹងផលិតកម្ម និងដឹកជញញ្ជូន គ្រឿងស្រវឹង ។
នៅក្នុងសេចក្តីប្រកាសមួយ ដែលបានសរសេ រដោយក្រសួងខាងលើបានឲ្យដឹងថា ករណីនេះត្រូវបានកំណត់យ៉ាងច្បាស់លាស់ ទៅលើភេសជ្ជៈ ប្រភេទដបដែលជាគ្រឿងស្រវឹង បានបង្កឲ្យស្លាប់ មនុស្សជាច្រើននាក់ ដែលបានផលិតឡើង និងចែកចាយលើទីផ្សារ និងផលិតផលទាំងនោះ មានផ្ទុកសារធាតុ មេតាណុល ហួសកម្រិត ។
ទីភ្នាក់ងារពាក់កណ្តាលរដ្ឋ Anadolu Agency បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ ពលរដ្ឋចំនួន៧១នាក់ បានស្លាប់នៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី០៩ ខែតុលា ដោយសង្ស័យពុលស្រា ៕
ដោយ៖ ម៉ៅ បុប្ផាមករា