ព័ត៌មានអន្តរជាតិ

លោក Biden៖ ប្រទេសកូរ៉េខាងជើង មានមីស៊ីលដ៍សាហាវជាងមុន ដោយសារតែលោក ត្រាំ

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា ប្រទេសកូរ៉េខាងជើងឥឡូវនេះ មានចំនួនមីស៊ីលកាន់តែច្រើន ហើយវាក៏មានគ្រោះថ្នាក់ជាងមុនផងដែរ ដោយសារតែ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

លោកក៏បានចោទប្រកាន់លោក ពីការឱបក្រសោបមេដឹកនាំ ផ្តាច់ការដូចជាមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ខណៈដែលកំពុងធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនងរបស់ប្រទេស ជាមួយសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន។

អតីតអនុប្រធានាធិបតីរូបនេះ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍អាមេរិក CBS News ថា“ លោកឱបក្រសោបយកជនផ្តាច់ការទាំងអស់ តាមការមើលឃើញហើយលោក បានផ្តិតមេដៃរបស់អ្នកនៅចំពោះមុខ មិត្តភក្តិរបស់យើងទាំងអស់ ៦០ នាទី” ៕

ដោយ ឈូក បូរ៉ា

To Top