ព័ត៌មានអន្តរជាតិ

ទាំងលោក ត្រាំ ឬក៏លោក បៃឌិន ជប៉ុនទំនងជាប្រឈមមុខនឹង ការទាមទារយ៉ាងខ្លាំង នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម

តូក្យូ៖ ក្រុមអ្នកវិភាគបាន លើកឡើងថាប្រទេសជប៉ុន ចាំបាច់ត្រូវធ្វើការចរចារ យ៉ាងស្វិតស្វាញលើរថយន្ត និងកសិកម្មបនៅពេលដែលដំណាក់កាលទី ២ នៃកិច្ចពិភាក្សាពាណិជ្ជកម្មទ្វេភាគី ជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមជាថ្មីទោះបីជាអ្នកណាឈ្នះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាក៏ដោយ។

កាលវិភាគ និងរបៀបនៃការសន្ទនាអាច មានភាពខុសគ្នាខ្លាំងអាស្រ័យ លើអ្នកដែលអ្នកឈ្នះ ប៉ុន្តែទាំងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគូប្រជែងប្រជាធិបតេយ្យគឺលោក ចូ បៃដិនទំនងជាជំរុញឱ្យមានទីផ្សារ កាន់តែច្រើនទៅកាន់ប្រទេសជប៉ុន នៅពេលពួកគេផ្តោតលើការការពារឧស្សាហកម្ម និងការងាររបស់អាមេរិក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចអាមេរិករស់ឡើងវិញ។

អ្នកទាំងពីរ បានឲ្យដឹងថាតាមមើលទៅប្រទេសជប៉ុន គ្មានកាតសម្រាប់លេងនៅក្នុងកិច្ចពិភាក្សានោះទេ ប៉ុន្តែពួកគេនឹងព្យាយាមពង្រឹង ក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគី ដែលខ្លួនបានបង្កើតជាមួយសហភាពអឺរ៉ុប និងសមាជិក ១០ ផ្សេងទៀតនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ក្នុងការព្យាយាមបង្កើនឥទ្ធិពលលើវ៉ាស៊ីនតោន។

លោក Junichi Sugawara មន្រ្តីស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានស្រាវជ្រាវ Mizuho បានលើកឡើងថាប្រសិនបើលោក ត្រាំ ត្រូវបានជាប់ឆ្នោតជាថ្មីការចរចា ពាណិជ្ជកម្មរវាងជប៉ុន និងសហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមនៅរដូវផ្ការីកខាងមុខ ខណៈពេលដែលលោក Biden កិច្ចពិភាក្សានឹងត្រូវចាប់ផ្តើម នៅរដូវស្លឹកឈើជ្រុះនាពេលក្រោយ ឬនៅពេលក្រោយទៀត ៕

ដោយ ឈូក បូរ៉ា

To Top