ព័ត៌មានអន្តរជាតិ

វិភាគ៖ BRI និង Indo-Pacific ប៉ះគ្នាធ្វើអោយនយោបាយ នៅប្រទេសថៃ ក្រឡាប់ចាក់ (វីដេអូ)

https://www.facebook.com/dapnewsfb/videos/347745983176509

ថៃ៖ យើងបានដឹងហើយថា ប្រទេសអង់គ្លេសធ្លាប់បាន ជំទាស់ទៅនឹងប្រទេសបារាំង នាសម័យកាល ពួកគេជាម្ចាស់អាណានិគម នៅក្នុងអំឡុង ស.វ ទី១៩។ ប្រទេសអង់គ្លេសជំទាស់ មិនអោយប្រទេសបារាំង ដែលជាម្ចាស់អាណានិគម នៅអតីតឥណ្ដូចិន ធ្លាប់មានផែនការ ជីកព្រែកក្រា នៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្តែប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគម នៅម៉ាឡេស៊ី បានជំទាស់មិនអោយជីកព្រោះនិងធ្វើអោយអង់គ្លេស បាត់បង់ចំណូល ខណៈដែលកប៉ាល់ជំនួញធំៗ ប្រើប្រាស់ច្រកម៉ាឡាកា ដែលអង់គ្លេសជាម្ចាស់អាណានិគម។ បារាំងនិងអង់គ្លេស ដែលជាម្ចាស់អាណានិគម នៅពេលនោះបានមកដល់បាកក ប្រទេសថៃ ហើយសម្រេច នៅខែធ្នូ ឆ្នាំ១៨៩៦ ក្នុងរជ្ជកាលព្រះចៅ ជូឡា ឡុងកន ចុះសន្ធិសញ្ញា មិនយកថៃធ្វើជាអាណានិគម នឹងដោយនយោបាយថៃនៅពេលនោះ បានសម្រេចជ្រើសរើសផ្លូវកណ្ដាល ដើម្បីគេចផុត ពីអាណានិគមន៍។ ក្រោយពេលដែលម្ចាស់អាណានិគមទាំង២ បានផុតរលត់ទៅ ផែនការជីកព្រែកក្រា នៅមិនបានបញ្ចប់ទេ ដែលនៅបន្តរហូតមកដល់សព្វថ្ងៃ ហើយកំពុងធ្វើអោយនយោបាយថៃ ក្រឡាប់ចាក់ពេញទីក្រុងបាងកក។ នៅស.វទី២១នេះ មហាអំណាចថ្មីមួយ កំពុងតែរះ ឡើងប្រកួតនិងមហាអំណាចចាស់ នោះគឺប្រទេសចិនកំពុងប្រជែង ជាមួយប្រទេសអាមេរិក។

នៅក្នុងអំឡុង ខែកញ្ញា ឆ្នាំ២០១៣ នៅប្រទេស កាហ្សាក់ស្ថាន ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសដាក់ចេញនយោបាយ ផ្លូវនិងខ្សែក្រវ៉ាត់(BRI) ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន ទាំងក្នុងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច យោធា ហេដ្ឋារច្ចនាសម្ព័ន្ឋ វប្បធម៍ ប្រពៃណី។ល។ ប្រជែងជាមួយនឹង សហរដ្ឋអាមរិក ដែលកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកប្រធានាធិបតី ដូ ណាត្រាំ បានប្រកាសបង្កើត ឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុង ដាក់ ណាង ភាគកណ្ដាល ប្រទេសវៀតណាម ដែលមានសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ដ្រាលី ដើម្បីទប់ទល់ទៅនឹង នយោបាយ BRI របស់ចិន ។អ្នកវិភាគបានហៅ ឥណ្ឌូប៉ាស៊ីហ្វិក ថា ជា ណាតូអាស៊ី (Nato Asia) ។

បច្ចុប្បន្ននេះ BRI និងឥណ្ឌូប៉ាស៊ីហ្វិក កំពុងប៉ះគ្នាយ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិក បានបំផុសអោយមានចលនាប្រឆាំងចិន និងមិត្តរបស់ចិនក្រោមរូបភាព បង្កភាពតានតឹងកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូង បញ្ហាហុងកុង បញ្ហាតៃវ៉ាន់ បញ្ហាសាសនា នៅខេត្តស៊ីឆៀង និងនៅក្នុងតំបន់អាស៊ាន ដែលសហរដ្ឋអាមេរិកយល់ថា មានជំហរគាំទ្រចិន។សព្វថ្ងៃសហរដ្ឋអាមេរិក បានប្រឆាំងចេញមុខយ៉ាងចំហ និងធ្វើសកម្មភាព របៀបជាអ្នករៀបចំ នៅពីអំពើរដ្ឋប្រហារ ក្នុងប្រទេសថៃនិងប្រទេសកម្ពុជា។នៅក្នុងប្រទេសថៃ សហរដ្ឋអាមេរិកបានប្រើប្រាស់ អង្គការ NED ដែលមានជនជាតិថៃបំរើការ អោយធ្វើសកម្មភាព បង្ករអស្ថេរភាពខាងនយោបាយ ក្នុងនោះភ្នាក់ងារ ស៊ីអាយអេ (CIA) ជាអ្នករៀបចំចាត់ចែង ដែលអ្នកវិភាគមើលឃើញថា រាល់ការទំលាក់រដ្ឋាភិបាល ណាមួយនៅក្រៅប្រទេស គឺ ស៊ីអាយអេ(CIA) ជាអ្នកគួសវៀស និងអនុវត្តន៍ផ្ទាល់ ដើម្បីដេញ ប្រាយុទ្ធ ចាន់អូចារ ចេញពីអំណាច ព្រោះសហរដ្ឋអាមេរិក យល់ច្បាស់ថា រដ្ឋាភិបាលរបស់ ប្រាយុទ្ធ ចាន់អូចារ គាំទ្រនយោបាយ BRI របស់ចិន នៅក្នុងការជីកព្រែកក្រា។ ពិតណាស់ថាថវិការ ដែលត្រូវនឹងចំណាយនោះ មិនមែនទីក្រុងប៉េកាំងជាអ្នកចំណាយទេ ប៉ុន្តែជាជនជាតិថៃ ដើមកំណើតចិន ជាអ្នកចំណាយក្នុងការជីកព្រែកក្រានេះ។ ព្រែកជីកក្រានេះ ប្រសិនបើថៃជីកបាន វានឹងធ្វើអោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅក្នុងអាស៊ាន ជាពិសេសសឹង្ហបុរី និងវៀតណាម បាត់បង់ចំណូល សេដ្ឋកិច្ចយ៉ាងធំសំបើម និងព្រួយបារម្មណ៍ភ័យ ដល់វិស័យការពារជាតិ។

នយោបាយសហរដ្ឋអាមេរិក ជាពិសេសឥណ្ឌូប៉ាស៊ីហ្វិក ប្រឆាំងដាច់ខាត មិនអនុញ្ញាតអោយ BRI របស់ចិន ប្រជែងទាំងក្នុងក្របខណ្ឌពិភពលោក និងតំបន់បានទេ។ ឥណ្ឌូប៉ាស៊ីហ្វិកនិងសម្ព័ន្ធមិត្ត នៅក្នុងអាស៊ាននិងប្រើគ្រប់យុទ្ធវិធី ដើម្បីវាយខ្ទប់នយោបាយ BRI របស់ចិន តាមរយៈនៃការរៀបចំរបស់ ស៊ីអាយអេ(CIA) ធ្វើអោយប្រទេរសទាំងនោះ អស្ថេរភាព បង្ករហេតុមិនចេះចប់ ដោយកៀងគរ សហភាពអឺរ៉ុប មកដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកពីបញ្ហារំលោភសិទ្ធមនុស្ស គ្មានប្រជាធិបតេយ្យ គ្មានសិទ្ធបញ្ចេញមតិ ក៏ដូចជាការរៀបចំអោយមានការប្រឆាំងតវ៉ា ្រឆាំងនិងស្ថានទូតចិនជាដើម។ អ្នកដែលចេញមុខអនុវត្តន៍ គឺក្រុមបក្សនយោបាយ និងចលនាផ្សេងៗ ដោយខ្លមមើលយ៉ាងដិតដល់ ពីអង្គការក្រៅរដ្ឋាភិបាល របស់អាមេរិក (ករណីនេះគេពិតជាធ្លាប់ ឃើញនៅក្នុងប្រទេសកម្ពុជា)។

ដូច្នេះនៅក្នុងភូមិសាស្រ្តនយោបាយ ប្រទេសថៃនិងត្រូវរងញាំញី ដោយអស្ថេរភាព នយោបាយមិនចេះចប់មិនចេះហើយ។ នៅពេលនេះនាយករដ្ឋមន្រ្តីថៃ ស្ថិតនៅក្នុងស្ថានភាព ទ្រនាប់និងញញួរ ដែលទ្រនាប់ គឺ BRI របស់ចិន ហើយញញួ គឺឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងសំពងយ៉ាងខ្លាំង មកលើរដ្ឋាភិបាល ប្រាយុទ្ធ។ ដោយឡែកនៅកម្ពុជា ក៏មិនខុសគ្នាប៉ុន្មានដែរ ដែលយើងឃើញថា អតីតមេបក្សប្រឆាំង បានលើកម្រាមដៃបី ជាសញ្ញាដូចគ្នា ប៉ះបិទ ទៅនឹងក្រុមប្រឆាំងនៅថៃ ក៏ដូចជានៅហុងកុង។ ដូច្នេះភាពវឹកវរ នៅប្រទេសថៃពេលនេះគ្មានអ្វីក្រៅពីសហរដ្ឋអាមេរិក តាមរយៈ ស៊ីអាយអេ (CIA) និងអង្គការក្រៅរដ្ឋាភិបាលរបស់ខ្លួន ជាអ្នករៀបចំចាត់ចែងតែប៉ុណ្ណោ។នេះបើតាមអ្នកវិភាគនយោបាយ ប្រទេសថៃ ។

ម៉្យាងទៀត គេបានកត់សំគាល់ឃើញថា សហរដ្ឋអាមេរិក ទើបតែបញ្ជួនភ្នាក់ងារ FBI យ៉ាងច្រើនមកកាន់ប្រទេសថៃ ជាពិសេសទៅកាន់ខេត្តឈៀងម៉ៃ ដែលមានភូមិសាស្រ្តជិតប្រទេសភូមា ដែលជាប្រទេសមហាមិត្តរបស់ចិន។
តាមអ្នកវិភាគបានអោយដឹងថា នយោបាយរបស់អាមេរិក មិនអនុញ្ញាតិអោយចិន ពង្រីកឥទ្ធិពលរបស់ខ្លួន បានទេ ដោយវាយប្រហារប្រទេសណា ដែលជាមហាមិត្តរបស់ចិនថែមទៀត ដោយចោទរដ្ឋាភិបាលប្រទេសនោះ អោយមានមូលដ្ឋានយោធា រួចហើយយកលេស បង្កររឿងមិនចេះចប់តាមរយៈ កូនជឹង របស់គេនៅក្នុងប្រទេសនោះ ឧទាហរណ៍ នៅកម្ពុជាគឺក្រុមអតីតបក្សប្រឆាំងតែម្ដង។ ក្រៅពីសហរដ្ឋអាមេរិកប្រើព័ត៌មាន ជាភាសាអង់គ្លេស សហរដ្ឋអាមេរិក ក៏បានប្រើប្រាស់នៅ VOA FRA និងThe Cambodia Dialy ដើម្បីបំពុលសភាពការN ហើយមធ្យោបាយនេះ^សហរដ្ឋអាមេិកធ្លាប់ ប្រើនៅអតីតអឺរ៉ុប ខាងកើត ក្នុងសម័យសង្គ្រាមត្រជាក់ ។ព្រមទាំងប្រព័ន្ធសង្គមព័ត៌មានក្លែងក្លាយថែមទៀតផង៕

ដោយ៖ សយ សុភាព

To Top