ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី វៀតណាម ជំរុញលោក ត្រាំ ឲ្យយកចិត្តទុកដាក់ ក្នុងបញ្ហាជំនួញ

បរទេស៖ នាយករដ្ឋមន្ត្រី របស់ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះ បាននិយាយថា គោលនយោបាយអត្រាប្តូរប្រាក់ របស់វៀតណាម មិនបានផ្តោតគោលដៅ ចំពោះការជួយដល់ ការនាំចេញរបស់ខ្លួន និងបានស្នើថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គួរតែមានវាយតម្លៃខ្លាំងឡើង ចំពោះការពិត ក្នុងប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាននិយាយប្រាប់លោក Adam Boehler ជាប្រធានផ្នែកសហប្រតិបត្តិការ ហិរញ្ញវត្ថុអភិវឌ្ឍន៍ អន្តរជាតិអាមេរិក នៅក្នុងជំនួបមួយក្នុងទីក្រុង ហាណូយ នាថ្ងៃចន្ទនេះថា “ប្រសិនបើប្រាក់ដុង ត្រូវបានបញ្ចុះតម្លៃនោះ វានឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច។ ប្រទេសវៀតណាម មិនប្រើប្រាស់គោលនយោបាយ អត្រាប្តូរប្រាក់ ដើម្បីបង្កើតផលប្រយោជន៍ ប្រកួតប្រជែង នៅក្នុងជំនួញអន្តរជាតិនោះទេ”។

គួរបញ្ជាក់ថា នៅដើមខែនេះ តំណាងជំនួញសហរដ្ឋអាមេរិក បាននិយាយថា ស្ថិតក្រោមការណែនាំរបស់លោក ត្រាំ ខ្លួននឹងបើកការស៊ើបអង្កេតមួយថា ប្រទេសវៀតណាមបាននិងកំពុង តែវាយតម្លៃទាប ចំពោះរូបិយប័ណ្ណដុង និងធ្វើឲ្យប៉ះពាល់ ដល់ពាណិជ្ជកម្ម អាមេរិកដែរឬក៏អត់៕

ប្រែសម្រួល៖ប៉ាង កុង

To Top