បរទេស៖ គិតមកត្រឹមពេលនេះ គឺនៅសល់តែ មួយសប្តាហ៍ទៀតប៉ុណ្ណោះ នៅមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកថ្មី នឹងត្រវមកដល់ នាខែវិច្ឆិកាខាងមុខ ។
សារព័ត៌មាន បរទេស បានចេញផ្សាយថាជំនួយការ ផ្នែកសន្តិសុខជាតិកំពូល ៗ របស់ប្រធានាធិបតីលោក Donald Trump ចំនួនពីររូប នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌា សម្រាប់ការប្រជុំ ដែលផ្តោតសំខាន់លើ ការប្រឆាំងនឹងឥទ្ធិពល សកលលោក ដែលកំពុងកើនឡើង ពីសំណាក់ប្រទេសចិន។
ក្នងពេលដែលការប្រកួតប្រជែង ដ៏ស្វិតស្វាញរវាងលោក Trump និង អតីតអនុប្រធានាធិបតី Joe Biden បានស្ងប់ស្ងាត់បន្តិចទៅហើយនោះ គេអាចមើលឃើញថា ការចរចានៅសប្តាហ៍នេះ នៅក្នុងទីក្រុងញូវដែលី មានគោលបំណង ពង្រឹងយុទ្ធនាការ
ប្រឆាំងចិន គឺកំពុងតែមានការកើនឡើង ទៅវិញ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិលោក Mark Esper នឹងត្រូវជួបជាមួយសមភាគីឥណ្ឌា របស់ពួកគេសម្រាប់ កិច្ចពិភាក្សា យុទ្ធសាស្ត្រនិងសន្តិសុខ នៅថ្ងៃអង្គារ បន្ទាប់ពីនោះលោក Pompeo នឹងធ្វើដំណើរទៅកាន់ ប្រទេសស្រីលង្កាម៉ាល់ឌីវ និងឥណ្ឌូនេស៊ី ៕
ប្រែសម្រួល៖ស៊ុនលី