ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិកចាប់ផ្តើម ធ្វើសមយុទ្ធយោធាដ៏សំខាន់មួយ គោលបំណងប្រឆាំងឥទ្ធិពលចិន

បរទេស៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ត្រូវាបានគេដឹងថា កំពុងតែបានចាប់ផ្តើមធ្វើ សមយុទ្ធទាំងផ្លូវការអាកាស ផ្លូវទឹកនិងដែនដីនៅជុំវិញ ប្រទេសជប៉ុនក្នុងគោលបំនង ដើម្បីធ្វើការបង្ហាញកម្លាំងនៅចំពោះមុខសកម្មភាព យោធាចិនកើនឡើងនៅក្នុងតំបន់។

សមយុទ្ធដែលត្រូវបានគេស្គាល់ឈ្មោះថា Keen Sword គឺជាសមយុទ្ធដ៏ធំលើកដំបូងចាប់តាំងពីលោក Yoshihide Suga បានក្លាយជានាយករដ្ឋមន្រ្តី របស់ប្រទេសជប៉ុនកាលពីខែមុន ដោយក្នងនោះលោកធ្លាប់បានធ្វើការប្តេជ្ញាថា នឹងបន្តការកសាងយោធា ក្នុងគោលបំណងប្រឆាំងនឹងចិន ដែលទាមទារកោះដែលគ្រប់គ្រង ដោយជប៉ុននៅសមុទ្រចិនខាងកើត។

Keen Sword ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្តងមានវត្តមាន ចូលរួមពីសំណាក់នាវាចម្បាំងរាប់សិបគ្រឿង យន្ដហោះរាប់រយនាក់និងទាហាន ៤៦ ០០០ នាក់នាវិក និងកងម៉ារីនមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកផងហើយវានឹង ដំណើរការរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកាហើយឆ្នាំនេះក៏មាន រួមបញ្ចូលទាំងការបណ្តុះបណ្តាលសង្គ្រាម តាមអ៊ីនធឺណិតនិងអេឡិចត្រូនិច ជាលើកដំបូងទៀតផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top