Covid-19

កូឡំប៊ីរាយការណ៍ ករណីឆ្លងកូវីដ១៩ កើនឡើងដល់ ១លាននាក់ជាលើកដំបូង

បរទេស៖ ប្រទេសកូឡុំប៊ីត្រូវបានសារព័ត៌មាន ចេញផ្សាយថា មានចំនួនករណីឆ្លងកូវីដ១៩ សរុបឈានដល់ ១លាននាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ហើយត្រូវបានគេដឹងដែរថា ក្លាយជាប្រទេសទី២ នៅអាមេរិកឡាទីនដែលបានរាយការណ៍ អំពីចំនួនកម្រិតនេះក្នុងរយៈពេល តិចជាងមួយសប្តាហ៍។

ប្រទេសដែលមានចំនួនពលរដ្ឋប្រមាណជា ៥០លាននាក់នេះ បានរកឃើញករណីកើនឡើងខ្ពស់បំផុត ក្នុងខែសីហានិងបានថយចុះ ចាប់តាំងពីពេលនោះមក ប៉ុន្តែទោះបីជាយ៉ាងណាក្តីគេនៅតែ
មើលឃើញថាមានការ ចុះបញ្ជីការឆ្លងថ្មីប្រមាណ ៨ ០០០ នាក់ក្នុងមួយថ្ងៃដដែលយ៉ាង ហោចណាស់រហូតមក។

គួរឲ្យដឹងដែរថា ប្រទេសអាហ្សង់ទីន គឺជាអ្នកដែលបានរាយការណ៍ ករណីឆ្លងកូវីដ១៩ ចំនួន ១លាននាក់ដំបូងគេ នៅក្នុងតំបន់អាមេរិកឡាទីន កាលពីថ្ងៃចន្ទកន្លង៕

ប្រែសម្រួល៖ ស៊ុន លី

To Top