Covid-19

ស្រីលង្កា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី៨.០០០នាក់

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៨.១៥២នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន២៨០នាក់ ដែលបានរកឃើញ នៅក្នុងថ្ងៃដដែលនោះ ។

ក្នុងចំណោមអ្នកឆ្លងជំងឺសរុប មានអ្នកជំងឺចំនួន៣.៩៣៣នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ចំនួន១៦នាក់ត្រូវបានកត់ត្រា ។

គេបានដឹងថា ស្រីលង្កា នៅក្នុងប៉ុន្មានសប្តាហ៍ ចុងក្រោយនេះឃើញថា មានអ្នកជំងឺកូវីដ១៩កើនឡើងវិញ ដោយសារគេរកឃើញថា នៅម្តុំគ្នានៅ Minuwangoda ឯជាយក្រុងកូឡុំបូ និងនៅផ្សារដំបូងគេបង្អស់នៅ Peliyagoda នៃក្រុងកូឡុំបូ ។

គេបានដឹងថា សាលារៀនជាច្រើននៅទូទាំង ប្រទេសត្រូវបានបិទដដែល ទន្ទឹមនឹងនេះដែរ ពលរដ្ឋបានណែនាំឲ្យចាកចេញ ពីលំនៅដ្ឋាននៅពេល ដែលមានភាពចាំបាច់បំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top