តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលតាមដាន គ្រោះរញ្ជួយដីរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,២រ៉ិចទ័រ បានកើតឡើងនៅតំបន់ Bahabad ខេត្ត Yazd ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ នៅវេលាម៉ោង១និង០៤នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង០៤នាទី ម៉ោងសកល នៅព្រឹកថ្ងៃអង្គារនេះ ។
គ្រោះរញ្ជួយដីនេះមានរង្វាស់ ៣២.២៤៦ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់ ៥៥.៩២៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៨គីឡូម៉ែត្រ ។
មិនទាន់មាន សេចក្តីរាយការណ៍ភ្លាមៗណាមួយ បញ្ជាក់អំពីអ្នកស្លាប់ ឬបង្ករបួសនៅឡើយទេ ។
ការិយាលគ្រប់គ្រងវិបត្តិខេត្ត បានឲ្យដឹងថា ក្រុមជួយសង្គ្រោះបានធ្វើការ ប្រកាសការប្រុងប្រយ័ត្នខ្ពស់ និងនិងបានបញ្ជូនក្រុមការងារ ទៅដល់កន្លែងកើតហេតុនោះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា