Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង ដល់ជាង៤៦.០០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញប្រកាសមួយថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៤៦.២០០នាក់ គិតត្រឹមថ្ងៃចន្ទ ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺសរុប គឺមានអ្នកឆ្លងជំងឺថ្មីចំនួន១.៤២៦នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសកាលពីថ្ងៃចន្ទ និងមានអ្នកស្លាប់សរុប ដោយសារជំងឺកូវីដ១៩កើនឡើងដល់១.១១២នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែម ចំនួន២៧នាក់ គិតត្រឹមថ្ងៃចន្ទ ។

វេជ្ជបណ្ឌិត Myint Htwe រដ្ឋមន្ត្រីសហព័ន្ធបានថ្លែង ក្នុងកិច្ចប្រជុំមួយថា សរុបទៅមានអ្នកស្លាប់ ចំនួន៩០ភាគរយ ក្នុងចំណោមអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមានវ័យចាស់ហើយជាបុរស និងមានអ្នករងគ្រោះធ្ងន់ធ្ងរ ដោយសារជំងឺឆ្លងរុំារ៉ៃ ដូចជា ទឹកនោមផ្អែម លើសឈាម ជំងឺបេះដូងជាដើម ។
ក្រសួងបានបញ្ចេញ តួលេខឲ្យដឹងថា អ្នកជំងឺចំនួន២៦.០០៧នាក់បានចាកចេញពីមន្ទីរពេទ្យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top