បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ថា ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក កំពុងតែធ្វើសហប្រតិបត្តិការ រួមគ្នា ដើម្បីទប់ទល់ នឹងរាល់ការគម្រាមកំហែង ទាំងអស់ ដែលរួមមាន ទាំងប្រទេសចិនផងដែរ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក កំពុងតែនៅក្នុងរដ្ឋធានី របស់ប្រទេសឥណ្ឌា សម្រាប់ការឈប់ដំបូង នៃដំណើរទស្សនកិច្ច នៅតំបន់អាស៊ី មានរយៈពេលមួយសប្ដាហ៍ ក្នុងគោលបំណងជំរុញ សម្ពន្ធមិត្ត ឲ្យទប់ទល់នឹងប្រទេសចិន។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា បានចុះហត្ថលេខាមួយ ដើម្បីចែករំលែកទិន្នន័យ ផ្កាយរណបនិងផែនទី ស្របពេលដែលរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo បានព្រមាន អំពីការគម្រាមកំហែង បង្កដោយចិន ដែលគឃ្លើនខ្លាំងឡើង៕
ប្រែសម្រួល៖ប៉ាង កុង