អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ស្លាប់និងរបួសជាង៣០នាក់ ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន ។
សមាជិករបស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ត្រូវបានគេមើលឃើញនៅទីតាំងបំផ្ទុះគ្រាប់បែកនៅកន្លែងចតរថយន្តមួយគ្រឿងនៅក្រុង Khost ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែតុលានេះ ។
មនុស្សចំនួន០៦នាក់ ក្នុងនោះរាប់ទាំងក្រុមវាយប្រហារត្រូវបានសម្លាប់ និង២៥នាក់បានស្លាប់ ដោយរាប់បញ្ចូលទំាងជនស៊ីវិលចំនួន០៩នាក់ដែលរងរបួស ។
ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះដែរ បានកើតឡើងនៅជិតមូលដ្ឋានប៉ូលិស នៅក្រុង Khost រដ្ឋធានីភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារ ។ លោក Tareq Arian អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា