បរទេស៖ ប្រទេសបារាំង បានជំរុញថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឲ្យដាក់វិធានការ ប្រឆាំងប្រទេសតួកគី ក្រោយប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបង្ហាញពីមន្ទិលសង្ស័យ អំពីសុខភាពផ្លូវចិត្ត របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងបានអំពាវនាវ ឲ្យធ្វើពហិការចំពោះទំនិញបារាំង។
រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង លោក Franck Riester បាននិយាយប្រាប់រដ្ឋសភា ដោយមិនបានផ្តល់ សេចក្តីលម្អិតបន្ថែមដូច្នេះថា “ប្រទេសបារាំង មានភាពសាមគ្គីគ្នា និងអឺរ៉ុបមានភាពសាមគ្គីគ្នា។ នៅក្នងកិច្ចពិភាក្សាអឺរ៉ុបលើកក្រោយ អឺរ៉ុបនឹងចាំបាច់ ត្រូវតែធ្វើការសម្រេចចិត្តថា នឹងអនុញ្ញាតឲ្យពង្រឹងតុល្យភាពអំណាច ជាមួយតួកគី ដើម្បីការពារឲ្យកាន់តែប្រសើរឡើង នូវផលប្រយោជន៍ និងគុណតម្លៃអឺរ៉ុប”។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នាពេលថ្មីៗនេះ បានអំពាវនាវឲ្យពលរដ្ឋតួកគី ធ្វើពហិការឈប់ប្រើប្រាស់ទំនិញបារាំង និងបានជំរុញថ្នាំដឹកនាំសហភាពអឺរ៉ុប ឲ្យផ្អាករបៀបវារៈប្រឆាំងឥស្លាម របស់មេដឹកនាំបារាំង លោក Emmanuel Macron៕ ប្រែសម្រួល៖ប៉ាង កុង