បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ (Prayut Chan-o-cha) បានច្រានចោលការអំពាវនាវពីក្រុមប្រឆាំង ដែលឱ្យគាត់លាឈប់ នៅឯសម័យប្រជុំសភា ដែលលោកបានអំពាវនាវ ឱ្យពិភាក្សាអំពីការតវ៉ាជាច្រើនខែ ដែលទាមទារឱ្យលោកចាកចេញ និងធ្វើកំណែទម្រង់ ទៅកាន់រាជាធិបតេយ្យ ដែលមានអំណាច ។
អតីតមេបញ្ជាការកងទ័ពរូបនេះ បានប្រាប់អង្គប្រជុំនៅសភាជាន់ខ្ពស់របស់គាត់ ត្រូវបានជ្រើសរើស ដោយរដ្ឋាភិបាលយោធាចាស់ របស់គាត់ថា “ខ្ញុំនឹងមិនគេចចេញពីបញ្ហាទេ ហើយខ្ញុំនឹងមិនចាកចេញ ពីកាតព្វកិច្ចរបស់ខ្ញុំ ដោយលាលែងពីតំណែង នៅពេលដែលប្រទេសមានបញ្ហា” ។
ការធ្វើបាតុកម្ម ដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ នៅតាមដងផ្លូវ គិតចាប់តាំងពីពាក់កណ្តាលខែកក្កដា គឺជាបញ្ហាប្រឈមដ៏ធំបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចំពោះស្ថាប័នមួយ ដែលត្រូវបានគ្រប់គ្រងជាយូរមកហើយ ដោយបុរសយោធា ដែលមានភាពជិតស្និទ្ធ នឹងព្រះបរមរាជវាំង ។
ព្រះបរមរាជវាំង របស់ព្រះមហាក្សត្រ មហាវេជ្ជរ៉ាឡុងកន (Maha Vajiralongkorn) មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ា ដែលបានធ្វើឱ្យប៉ះពាល់ ដល់ការរិះគន់ចំពោះរាជានិយម ។
សមាជិកសភាប្រឆាំង បានប្រាប់ដល់លោកប្រាយុទ្ធ ឲ្យឈប់លាក់ខ្លួន នៅពីក្រោយការប្រកាសភាពស្មោះត្រង់ ចំពោះរាជានិយម និងចុះចេញពីតំណែង។ ក្រុមអ្នករិះគន់របស់លោកនិយាយថា លោកបានរៀបចំ ការបោះឆ្នោតកាលពីឆ្នាំមុន ដើម្បីរក្សាអំណាច ដែលលោកបានដណ្តើមអំណាច ក្នុងឆ្នាំ២០១៤។ លោកថ្លែងថា សន្លឹកឆ្នោតគឺយុត្តិធម៌។
គេបានឃើញពលរដ្ឋជាង ១.០០០ នាក់ បានប្រមូលផ្តុំគ្នា ដែលជាក្រុមអាវលឿង នៅកណ្តាលឧទ្យានបាងកក កាលពីថ្ងៃអង្គារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា