វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា របាយការណ៍ចេញ ដោយសាលាគរុកោសស្យអាមេរិកាំង និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារជិត៨០០.០០០នាក់ នៅសហរដ្ឋអាមេរិក មានរោគសញ្ញាជំងឺកូវីដ១៩ ចាប់តាំងពីការឆ្លងជំងឺរាតត្បាត ។
នៅក្នុងរបាយការណ៍បានឲ្យដឹងថា សរុបមានកុមារចំនួន ៩៤.៥៥៥នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ចាប់ពីថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី២២ ខែតុលា ដែលបានកើនឡើង១៤ភាគរយ ដែលកុមារបានឆ្លងជំងឺ ក្នុងរយៈពេលជាង ២សប្តាហ៍មកនេះ ។
របាយការណ៍បានឲ្យដឹងថា កុមារទាំងអស់ចំនួន៧៩២.១៨៨នាក់ ឆ្លងជំងឺកូវីដ១៩ បានរាយការណ៍ឲ្យដឹង នៅសហរដ្ឋអាមេរិក ហើយកុមារបច្ចុប្បន្នមាន១១ភាគរយ ក្នុងចំណោមកុមារទាំងអស់ ដែលបានឆ្លងជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
![](https://dap-news.com/wp-content/uploads/2020/10/F0CB24A2-1CBA-46B7-9117-444EB347890C.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)