ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប៖ ការកើនកម្តៅ ជម្លោះនៅតំបន់ Nagorno-Karabakh គឺមិនអាចទទួលយកបាន

បរទេស៖ សហភាពអឺរ៉ុប បាននិយាយថា ការកើនកម្តៅខ្លំាងឡើង ក្នុងជម្លោះនៅតំបន់ Nagorno-Karabakh គឺជារឿង មិនអាចទទួលយកបាន និងបានស្នើ ឲ្យមានកិច្ចពិភាក្សាសន្តិភាពថ្មី ស្របពេល ដែលប្រទេសអាមេនី និងអាហ្ស៊ែបៃហ្សង់ បានចោទដាក់គ្នាជាច្រើនលើកច្រើនសា ស្តីពីការផ្លោងគ្រាប់ដាក់គ្នា នាថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Peter Stano ជាមន្ត្រីនាំពាក្យគោលនយោបាយ កិច្ចការបរទេសនិងសន្តិសុខ របស់គណៈកម្មាធិការអឺរ៉ុប បានមានប្រសាសន៍ថា “សហភាពអឺរ៉ុបរកឃើញថា វាមិនអាចទទួលយកបាន គឺក្រោយពីមានកិច្ចព្រមព្រៀង ចំនួន៣ សម្របសម្រួលដោយរុស្ស៊ី បារាំងនិងសហរដ្ឋអាមេរិក ស្តីពីបទឈប់បាញ់គ្នាហើយនោះ ការប្រយុទ្ធគ្នានៅខាងក្នុង និងនៅជុំវិញតំបន់ Nagorno-Karabakh នៅតែបន្តកើតមាន”។

គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh គឺជាត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកនៃប្រទេសអាហ្ស៊ែបៃហ្សង់ ប៉ុន្តែត្រូវបានរស់នៅ និងគ្រប់គ្រង ដោយជនជាតិភាគតិចអាមេនី ក្រោយសង្គ្រាម ក្នុងតំបន់ក្នុងឆ្នាំ១៩៩១ដល់១៩៩៤ ដែលសម្លាប់មនុស្ស ប្រមាណ៣០.០០០នាក់៕ ប្រែសម្រួល៖ប៉ាង កុង

To Top