ព័ត៌មានអន្តរជាតិ

ទីក្រុងញូវដេលី៖ ការចុះផ្សាយថា អាមេរិកព្រមានឥណ្ឌា ចំពោះភាពស្ទាក់ស្ទើរ ក្នុងជម្លោះព្រំដែនជាមួយចិន ជាការស្រមើស្រមៃ របស់អ្នកនិពន្ធ

បរទេស៖ កាសែត Times of India បានរាយការណ៍កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកជឿជាក់ថា ការស្ទាក់ស្ទើររបស់រដ្ឋាភិបាលទីក្រុងញូវដែលីចំពោះការប្រឈមមុខនឹងព្រំដែនជាមួយប្រទេសចិន នឹងធ្វើឱ្យខូចប្រយោជន៍និងកិច្ចខិតខំប្រឹងប្រែងដើម្បីពិនិត្យមើលរបៀបវារៈ នៃនយោបាយវាតទីនិយមរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបង្ហាញទស្សនៈនេះដល់ទីក្រុងញូវដែលី ក្នុងពេលកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ២ + ២ ដែលទើបតែបញ្ចប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងកិច្ចការខាងក្រៅឥណ្ឌា បានពិពណ៌នារបាយការណ៍នេះថា ជា“ ការគិតស្រមើស្រមៃរបស់អ្នកនិពន្ធ” ដែលបានអះអាងថា រដ្ឋបាល លោក ដូណាល់ ត្រាំ បានព្រមានទីក្រុងញូវដែលីអំពីវិធីសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តជាមួយប្រទេសចិន។ របាយការណ៍ដោយមិនបានដកស្រង់សំដីមន្រ្តីណាម្នាក់បាននិយាយថា ការព្រមានត្រូវបានបញ្ជូនទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh និងរដ្ឋមន្រ្តីក្រសួងការបរទេស Subrahmanyam Jaishankar ដោយសមភាគីអាមេរិកគឺលោក Mark Esper និង Mike Pompeo ក្នុងអំឡុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិ ២ +២ នៅថ្ងៃអង្គារទី ២៧ ខែតុលា។

លោក Anurag Srivastava អ្នកនាំពាក្យក្រសួងកិច្ចការ ខាងក្រៅរបស់ឥណ្ឌា បាននិយាយថា «យើងបានឃើញរឿងរ៉ាវដែលឆ្លុះបញ្ចាំង ពីការសន្ទនានៅក្នុងកិច្ចប្រជុំ ២ + ២ ថ្មីៗនេះ។ នេះមិនមានមូលដ្ឋានពិតទេ ហើយនេះជាការស្រមើស្រមៃររបស់គំនិតរបស់អ្នកនិពន្ធ»។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Esper ក្នុងអំឡុងពេលធ្វើអន្តរកម្មប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារបាននិយាយថា សហរដ្ឋអាមេរិក ឈរកៀកស្មារគ្នា គាំទ្រ «ឥណ្ឌូ – ប៉ាស៊ីហ្វិក» ដោយសេរីនិងបើកចំហសម្រាប់ទាំងអស់គ្នា ជាពិសេសក្នុងការបង្កើនការឈ្លានពាននិងសកម្មភាពអស្ថិរភាព ដោយប្រទេសចិន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top