ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Sean Connery តារាភាពយន្តដ៏ល្បីល្បាញ ដែលគេស្គាល់ថា បានដើរតួសម្តែងក្នុងខែ្សភាពយន្តស៊ើបអង្កេត ឈ្មោះ James Bond បានទទួលមរណភាពក្នុងវ័យ៩០ឆ្នាំ ដែលជាត្រូវបានគេចាត់ទុកជាវីរបុរសទទួលបានក្តីស្រលាញ់បំផុតនៅអង់គ្លេស ។
លោក Nancy Seltzer អ្នកនាំពាក្យរបស់ក្រុមគ្រួសារសព បានលើកឡើងកាលពីថ្ងៃសៅរ៍ថា “ភរិយារបស់គាត់ គឺលោកស្រី Micheline និងកូនប្រុស០២នាក់របស់គាត់ Jason និង Stephane បានបញ្ជាក់ថា បានទទួលមរណភាពដោយស្ងប់ស្ងាត់ដូចជាមនុស្សគេងលក់ ដែលមានក្រុមគ្រួសារនៅជុំវិញ” ។
ដំបូងឡើយ លោក Jason បានប្រាប់ដល់ទូរទស្សន៍ BBC ថា ឳពុករបស់គាត់ បានទទួលមរណភាពក្នុងភាពស្ងប់ស្ងាត់ ក្នុងសភាពគេងលង់លក់កាលពីកណ្តាលអធ្រាត នៅក្រុង Bahamas ដែលភូមិគ្រឹះរបស់គាត់នៅទីនោះ ហើយ “មានសភាពមិនស្រួលនៅពេលនោះតែម្តង” ។
លោក Connery នឹងត្រូវគេរៀបចំពិធីបុណ្យសពជាឯកជនដើម្បីផ្តល់កិត្តិយស ជាមួយនឹងការរំលឹកនូវអនុស្សាវរីយ៏ ដែលនឹងប្រារព្វឡើងនៅពេលក្រោយ នេះបើតាមការប្រកាសជាសាធារណៈសម្រាប់រូបគាត់ ។
តារាសម្តែងជនជាតិស្កុតឡែន ដែលជាអ្នកល្បីឈ្មោះខ្លាំងក្នុងឆ្នាំ២០០ ដែលបានឈ្នះពានរង្វាន់ជាច្រើន ក្នុងអំឡុងពេលលោកមានអាជីពក្នុងប៉ុន្មានទសវត្សរ៍ ក្នុងនោះមាន ពានរង្វាន់ Oscar, Golden Globes ៣រង្វាន់ និង២រង្វាន់ទៀត គឺ Bafta ។
គេបានដឹងថា តារាល្បីរូបនេះ បានដើរតួក្នុងរឿងល្បីៗជាច្រើន ប៉ុន្តែរឿងដែលធ្វើឲ្យអ្នកគ្រប់គ្នាមិនអាចបំភ្លេចរូបលោកបាននោះទេ នោះគឺរឿង ចារកម្ម 007 ដែលជាខ្សែភាពយន្តធ្វើឲ្យល្បីល្បាញពេញពិភពលោក ៕