ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសនៅអាហ្វ្រិក អាចធ្វើតេស្តរកកូវីដ១៩ សរុបចំនួន១៧លាននាក់ មកហើយ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារ ត្រួតពិនិត្យនិងគ្រប់គ្រងនៃជំងឺឆ្លង របស់ទ្វីបអាហ្វ្រិក CDC បានបញ្ជាក់ថាបណ្តាប្រទេសអាហ្វ្រិករបស់ខ្លួនបានធ្វើតេស្ត កូវីដ១៩ ទៅលើមនុស្សប្រមាណជាជាង ១៧ លាននាក់មកហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ CDC បាននិយាយថា ការធ្វើតេស្តជាង ១៧ លាននាក់ដើម្បីស្វែងរកកូវីដ១៩ ត្រូវបានធ្វើឡើងដោយជាលទ្ធផលខ្លួនបានរកឃើញថាក្នុងចំណោមនោះមានអត្រាវិជ្ជមាន កូវីដ១៩ទៅដល់ទៅ ៩.៥ ភាគរយ។

ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺ នៅទ្វីបអាហ្វ្រិក CDC ដដែលនេះបាននិយាយទៀតដែរថាគិតត្រឹមរសៀលថ្ងៃសុក្រចំនួន ករណីដែលត្រូវបានឆ្លងនៅក្នុងទ្វីបអាហ្វ្រិកបានកើនឡើងដល់ ១ ៧៥៩ ៧៩៤ នាក់ខណៈចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺរាតត្បាតនេះមានចំនួន ៤២ ៣៣៦ នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top