បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.៩៩៧នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៤៧២.៦៣០នាក់ ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំង៦២៩នាក់នៅរដ្ឋធានីបាដាដ ចំនួន៣០១នាក់នៅក្រុង Duhok ចំនួន២១៤នាក់នៅក្រុង Erbil និងចំនួន១៧៤នាក់ នៅក្រុង Sulaimaniyah ។
ក្រសួងក៏បានរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨នាក់ និង២.៤១៤នាក់ទៀតបានជាសះស្បើយពីជំងឺនៅក្នុងប្រទេសនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០.៩១០នាក់ និងអ្នកជាពីជំងឺបានកើនឡើងដល់៣៩៩.៦៥៥នាក់ ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងបានឲ្យដឹងថា សរុបទៅមានអ្នកធ្វើតេស្តរកមើលមេរោគចំនួន២.៨៦២.០០៧នាក់ បានអនុវត្តន៍នៅទូទំាងប្រទេស ចាប់តាំងពីផ្ទុះជំងឺ នៅក្នុងខែកុម្ភៈ ដែលមានអ្នកធ្វើរួចរាល់ចំនួន១២.៦៧២នាក់ នៅក្នុងថ្ងៃដដែលនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា