ព័ត៌មានអន្តរជាតិ

អង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ពី១លាននាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា តួលេខផ្លូវការបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានពលរដ្ឋផ្សេងទៀតចំនួន២១.៩១៥នាក់ នៅអង់គ្លេស បានរកឃើញថា មានលទ្ធផលវិជ្ជមានវីរុសបង្កជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេសកើនឡើងដល់១.០១១.៦៦០នាក់ ។

ទិន្នន័យបានបង្ហាញថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅអង់គ្លេស បានកើនឡើងពី៣២៦ដល់៤៦.៥៥៥នាក់ ។

តួលេខបានកើត ខណៈដែលលោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានរំពឹងថា នឹងធ្វើការប្រកាសអំពីការបិទប្រទេសជាលើកទី២ កាលពីយប់ថ្ងៃសៅរ៍ ។

ក្រុមសង្គ្រោះបន្ទាន់ និងប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាល បានព្រមានថា ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺមានសភាពលឿនជាងករណីឆ្លងជំងឺនៅអង់គ្លេស ទៅទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top