ព័ត៌មានអន្តរជាតិ

រញ្ជូយដីដ៏ខ្លាំងក្លា មួយនៅភាគខាងលិច តួកគី សម្លាប់មនុស្ស យ៉ាងហោចណាស់១២នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១២នាក់បានបាត់បង់ជីវិត និង៤៣៨នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីមួយនៅខេត្ត Izmir ភាគខាងលិចប្រទេសតួកគីកាលពីថ្ងៃសុក្រម្សិលមិញ។

ថ្លែងតាមកញ្ចក់ទូរទស្ស៍នៅក្នងទីក្រុង អ៊ីស្តង់ប៊ុលលោកប្រធានាធិបតី Recep Tayyip Erdogan គឺជាអ្នកប្រកាសតួលេខនេះ ដោយផ្ទាល់ហើយក៏បានបញ្ជាក់

ដែរថាមកដល់ពេលនេះប្រតិបត្តិការ តាមស្វែងរកអ្នកបាត់ខ្លួននៅតែបន្តធ្វើនៅឡើយខណៈដែលវាបានធ្វើឲ្យអគារដល់ទៅ១៧កន្លែងបានបាក់រលំ។

គួរឲ្យដឹងដែរថាការរញ្ជួយដីដែលមានកម្លាំង ៦.៦ រិចទ័របានវាយប្រហារសមុទ្រ Aegean ក្បែរខេត្ត Izmir របស់ប្រទេសតួកគីនៅម៉ោងប្រហែល ១១៖៥០ម៉ៅងសកលនៅជម្រៅ ១៦.៥៤ គីឡូម៉ែត្រហើយចំណុចកណ្តាល គឺស្ថិតនៅចម្ងាយ ១៧.២៦ គីឡូម៉ែត្រដែលវាក៏បានធ្វើឲ្យ មានការរញ្ជូយនៅផ្នែកខ្លះនៃប្រទេសក្រិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top