បរទេស៖ ដោយផ្តល់អត្ថាធិប្បាយ ស្តីពីអនុសាសន៍ ណែនាំរបស់បក្សកុម្មុយនិស្តចិន សម្រាប់រយៈពេល៥ឆ្នំាបន្ទាប់ លោក ប្រធានាធិបតី ស៊ី ជីនពីង បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសប្រឈមមុខ នឹងការកើនខ្លាំងឡើង នូវហានិភ័យនានា ។
លោក ស៊ី ជីនពីង និងគណៈកម្មាធិការមជ្ឈិមបក្ស ដែលមានអំណាចធំបំផុត ក្នុងចំណោមអង្គភាព ធ្វើការសម្រេចចិត្តកំពូល របស់បក្សកុម្មុយនិស្តចិន បានបញ្ចប់កិច្ចប្រជុំរយៈពេល៤ថ្ងៃមួយ ស្តីពីគោលដៅនៃគោលនយោបាយ សេដ្ឋកិច្ចនិងសង្គម សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ។
ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការចិន ស៊ិនហួ បានដកស្រង់សម្តីលោកប្រធានាធិបតីចិនដូច្នេះថា “នៅក្នុងពេលបច្ចុប្បន្ន និងនៅជំហានបន្ទាប់ ប្រទេសចិន នឹងប្រឈមមុខនឹងការប្រឆាំង និងហានិភ័យគ្រប់ប្រភេទទាំងអស់ ហើយកត្តាដ៏មានហានិភ័យផ្សេងៗ ទាំងអាចព្យាករទុកមុន និងមិនអាចព្យាករ ទុកមុនបាននោះ បានកើនឡោះងជាខ្លាំង”៕
ប្រែសម្រួល៖ប៉ាង កុង