ព័ត៌មានអន្តរជាតិ

រង់ចាំអ៊ុតលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី អាមេរិកទាំងអស់គ្នា ថាតើ ត្រាំ ឬបៃដិន?

វ៉ាស៊ីនតោន៖ អ្នកបោះឆ្នោតអាមេរិក បានចាប់ផ្តើម ទៅបោះឆ្នោត នៅថ្ងៃអង្គារនេះ ដើម្បីសម្រេចថា តើអ្នកណានឹងដឹកនាំ ប្រទេសរបស់ពួកគេ សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខនៅក្នុងការបោះឆ្នោត ប្រធានាធិបតី ដ៏ចម្រូងចម្រាសបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ និងមួយដែលអាចនឹងក្លាយ ជារឿងអាស្រូវបំផុត ផងដែរ។

ការបោះឆ្នោត បានចាប់ផ្តើមនៅក្នុង ទីក្រុងតូច Dixville Notch រដ្ឋ New Hampshire ដែលប្រជាជនតូចៗ របស់ខ្លួន ជួបជុំគ្នានៅពាក់កណ្តាល អធ្រាត្រ ដើម្បីធ្វើការបោះឆ្នោត ដោយលទ្ធផលច្រើន តែប្រកាសរាប់នាទីក្រោយមក។

យោងតាមរបាយការណ៍ បានឲ្យដឹងដឹងថាបេក្ខជន ប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីលោក Joe Biden បានឈ្នះការបោះឆ្នោតទាំង ៥ នៅ Dixville Notch

ម៉្យាងវិញទៀត ប្រធានាធិបតីលោក ដូណាល់ ត្រាំបានឈ្នះ ១៦ សំឡេងក្នុងចំណោមសន្លឹកឆ្នោតទាំង ២១ ដែលបានបោះនៅជិតទីក្រុង Millsfield រដ្ឋ New Hampshire ដែលចូលរួមក្នុងការបោះឆ្នោតបឋមតាមបែបប្រពៃណី។

បើទោះជាយ៉ាងនេះក្ដី លទ្ធផលចុងក្រោយថា តើបេក្ខជនរូបណា ត្រូវទទួលតំណែងជាប្រធានាធិបតី នៃប្រទេសមហាអំណាច យើងនៅមិនទាន់ ដឹងនៅឡើយទេ៕

ដោយ ឈូក បូរ៉ា

To Top