ព័ត៌មានអន្តរជាតិ

ប៉ូលីសអូទ្រីស ចាប់ខ្លួនមនុស្ស១៤ នាក់ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ៤ នាក់នៅចំកណ្តាល ក្រុងវីយែន

បរទេស៖ ប៉ូលីសបានធ្វើការវាយឆ្មក់ ជាបន្តបន្ទាប់ និងបានចាប់ខ្លួនមនុស្សចំនួន ១៤ នាក់ ក្នុងរយៈពេល ប៉ុន្មានម៉ោង ចាប់តាំងពីខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស ៤ នាក់នៅចំកណ្តាល ក្រុងវីយែន ប្រទេស អូទ្រីស។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសដែលត្រូវបាន ស្តីបន្ទោសចំពោះ ការប្រព្រឹត្តិការវាយប្រហារនេះ គឺ “ ភេរវករអ៊ីស្លាម” អាយុ ២០ ឆ្នាំ ដែលត្រូវបានដោះលែង ពីគុកកាលពីខែធ្នូ។

សន្តិសុខត្រូវបានរឹតបន្តឹង នៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស នៅពេលដែលប៉ូលីស បានចាប់ផ្តើមតាមប្រមាញ់ រកអ្នកវាយប្រហារ បន្ថែមទៀត។ ប៉ុន្តែអាជ្ញាធរជឿជាក់ថា ខ្មាន់កាំភ្លើង ដែលត្រូវប៉ូលីសបាញ់សម្លាប់ ប្រហែលជាបានធ្វើសកម្មភាព តែម្នាក់ឯង។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Karl Nehammer មិនបានច្រានចោល លទ្ធភាពនៃអ្នកវាយប្រហារទីពីរ នោះទេ។ សាក្សីខ្លះបាននិយាយ អំពីការឃើញខ្មាន់កាំភ្លើង ច្រើនជាងមួយនាក់ ហើយប៉ូលីស នៅតែធ្វើការវាយតំលៃ វីដេអូ អំពីអ្វីដែលបានកើតឡើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top