សេអ៊ូល៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង នៅថ្ងៃពុធ បានសង្កត់ធ្ងន់ លើការពង្រឹងចំណងមិត្តភាព របស់ប្រទេស ជាមួយប្រទេសចិន នៅថ្ងៃបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយហៅវាថាជា“ មិត្តភាពមិនអាចប្រកែកបាន” ។
ការឃោសនា ប្រចាំសប្តាហ៍របស់ Tong Tong Sinbo ដែលជាបណ្ដាញឃោសនា របស់កូរ៉េខាងជើង បានឲ្យដឹងថា“ ចំណងមិត្តភាពកូរ៉េខាងជើង – ចិន កំពុងទាក់ទាញ ចំណាប់អារម្មណ៍ ជាសកលថា ជាទំនាក់ទំនង ដែលមិនធ្លាប់មានពីមុនមក និងជាមិត្តភាពដែលមិនចេះ បែកបាក់គ្នា ដែលមិនអាចបែកបាក់គ្នាបាន” ។
អត្ថបទនោះបានឲ្យដឹងថា“ ប្រទេសទាំងពីរចែករំលែក នូវប្រវត្តិសាស្ត្រ និងប្រពៃណីដ៏យូរអង្វែងមួយ នៃការគាំទ្រ និងសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយគ្នា នៅក្នុងមាគ៌ាឆ្ពោះទៅរក សមិទ្ធិផលរួមទាំង ការតស៊ូ ដើម្បីរំដោះជាតិ និងការបង្កើតសង្គមនិយម”៕
ដោយ ឈូក បូរ៉ា