ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ៖ នឹងមានរឿងក្ដីជាច្រើន ទាក់ទងនឹងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា លោករំពឹងថានឹងមានរឿងក្តីជាច្រើនទាក់ទង នឹងការបោះឆ្នោតឆ្នាំ២០២០ ។

លោក ដូណាល់ ត្រាំ បានលើកឡើងនៅឯសន្និសីទកាសែត នៅសេតវិមាន ថាការចោទប្រកាន់អាចនឹងបញ្ចប់ នៅឯតុលាការកំពូល។ ក្នុងពេលថ្លែងសុន្ទរកថា លោកនៅតែបន្តសង្ស័យលើ សន្លឹកឆ្នោត តាមសំបុត្រ និងការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋមួយចំនួន ។

ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក មិនបានប្រកាសអ្នកឈ្នះ សម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនោះទេ ខណៈដែលការប្រណាំងប្រជែង នៅក្នុងរដ្ឋសមរភូមិជាច្រើន រួមមានរដ្ឋផេនស៊ីល វេនៀ ហ្សកហ្ស៊ី និងអារីហ្សូណា ។

ថ្លែងពីវីលមីងតុន រដ្ឋដេឡាវ៉េ នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បេក្ខជនប្រធានាធិបតី បក្សប្រជាធិបតេយ្យលោក ចូ បៃដិន បានបន្តថា លោកនៅតែមានអារម្មណ៍ល្អ ចំពោះកន្លែងដែលឈរជើង៕

ដោយ ឈូក បូរ៉ា

To Top