ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ លោកងាយស្រួលណាស់ ក្នុងការឈ្នះឆ្នោត ប្រសិនបើសន្លឹកឆ្នោត ស្របច្បាប់

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើង ដោយគ្មានភស្តុតាង នៅយប់ថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសន្លឹកឆ្នោត“ ស្របច្បាប់” ត្រូវបានគេរាប់ថាលោកនឹង“ ឈ្នះ” ការបោះឆ្នោត ប្រធានាធិបតីដោយងាយ ដោយបង្ហាញជាសញ្ញាថា លោកគ្មានអារម្មណ៍ ក្នុងការយល់ព្រម នឹងលោកចូ បៃដិន ឡើយ។

នៅក្នុងការបង្ហាញ តាមកញ្ចក់ទូរទស្សន៍ លើកដំបូងរបស់លោក ត្រាំ បានលើកឡើងថា“ ប្រសិនបើអ្នករាប់សន្លឹកឆ្នោត ស្របច្បាប់ ខ្ញុំនឹងឈ្នះដោយងាយ។ ប្រសិនបើ អ្នករាប់សន្លឹកឆ្នោតខុសច្បាប់ ពួកគេអាចព្យាយាមលួចការបោះឆ្នោត ពីយើងប្រសិនបើ អ្នករាប់សន្លឹកឆ្នោត ដែលមកយឺត” ។

លោកថា “យើងកំពុងសម្លឹងមើល ពួកគេយ៉ាងខ្លាំង ប៉ុន្តែសម្លេងឆ្នោតបានមកដល់យឺត” លលកក៏បាននិយាយផងដែរថា លោកបានឈ្នះរួចហើយ នូវរដ្ឋសំខាន់ៗជាច្រើន រួមទាំងជ័យជំនះដ៏ធំធេង​នៅក្នុងរដ្ឋ Florida រដ្ឋ Iowa រដ្ឋ Indiana និងរដ្ឋ Ohio ។

នៅឯសន្និសីទកាសែត នៅសេតវិមាន លោកប្រធានាធិបតី បានលើកឡើងថា“ យើងបានឈ្នះទាំងនេះ និងជ័យជំនះជាច្រើនទៀត ទោះបីជាមានការជ្រៀតជ្រែក ក្នុងការបោះឆ្នោត ជាប្រវត្តិសាស្ត្រលើហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាធំក៏ដោយ” ៕

ដោយ ឈូក បូរ៉ា

To Top