ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន បង្ហាញទំនុកចិត្ដថា លោកនឹងឈ្នះការបោះឆ្នោត ប្រធានាធិបតី និងជំរុញឲ្យអត់ធ្មត់រង់ចាំលទ្ធផល

វ៉ាស៊ីនតោន៖ បេក្ខជនប្រជាធិបតេយ្យលោក Joe Biden បានលើកឡើងថា លោកគ្មានការសង្ស័យទេថា លោកនឹងកម្ចាត់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងត្រូវបានប្រកាស ជាអ្នកឈ្នះនៃការបោះឆ្នោត អាមេរិកដោយទទូចថា អ្នកបោះឆ្នោតនៅតែអត់ធ្មត់ ហើយលទ្ធផល នឹងត្រូវគេដឹង“ ឆាប់ៗ” ។

លោក Biden បានប្រាប់អ្នកយកព័ត៌មាន នៅស្រុកកំណើតរបស់លោក ក្នុងទីក្រុង Wilmington ក្នុងរដ្ឋ Delaware ថា “យើងបន្តមានអារម្មណ៍ល្អ អំពីកន្លែងដែលឈរជើង”។

លោកបន្ដថា “ដូច្នេះខ្ញុំស្នើសុំឱ្យ អ្នករាល់គ្នារក្សា ភាពត្រជាក់ មនុស្សទាំងអស់ឱ្យស្ងប់ស្ងាត់។ ដំណើរការការរាប់សន្លឹកឆ្នោត កំពុងត្រូវបានបញ្ចប់ហើយ យើងនឹងដឹងឆាប់ៗនេះ” ។

លោក Biden ជាអតីតអនុប្រធានាធិបតី ក្នុងអាណត្ដិអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដែលមានវ័យ ៧៧ ឆ្នាំកំពុងនាំមុខលោក ត្រាំ ក្នុងការប្រជែង យកសន្លឹកឆ្នោតចំនួន ២៧០ ដែលនឹងធ្វើឱ្យមានសំឡេងមួយ លើសពីនេះ ដោយយុទ្ធនាការ របស់គណបក្សប្រជាធិបតេយ្យ បានអះអាងថា ពួកគេជឿជាក់ថា លោកមានសំឡេងគ្រប់គ្រាន់ ដើម្បីឈ្នះនៅក្នុងរដ្ឋសមរភូមិសំខាន់ៗ ដែលនៅតែមិនទាន់សម្រេចចិត្ត ដូចជារដ្ឋ Pennsylvania៕

ដោយ ឈូក បូរ៉ា

To Top