TEGUCIGALPA៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Alejandro Giammattei ប្រធានាធិបតីក្វាតេម៉ាឡា បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ពលរដ្ឋជាង៥០នាក់ បានបាត់បង់ជីវិត ដោយសារគ្រោះ បាក់ដីដ៏អាក្រក់ កើតឡើង ដោយសារព្យុះត្រូពិច Eta នៅក្នុងប្រទេសក្វាតេម៉ា ។
លោក Giammattei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “នៅពេលព្រឹក យើ់ងមានអ្នកស្លាប់ចំនួន០៤នាក់ ឥឡូវតួលេខ បានកើនឡើងលើសពី៥០នាក់ ដោយសារតែកប់ នឹងល្បាប់ភក់ ដែលកើតឡើងនៅតំបន់ Huehuetenango” ។
លោកប្រធានាធិបតី បានថ្លែងថា នក្នុងឡភូមិ Queja នៅក្រុង San Cristobal Verapaz មានអ្នកស្លាប់ចំនួន២៥នាក់ ដោយសារល្បាប់ភក់ ។
លោក Giammattei បានថ្លែងថា ល្បាប់ភក់បានវាយប្រហារ មកលើផ្ទះជាច្រើនខ្នង ដែលធ្វើឲ្យផ្ទះទាំងនោះ រងការហូរច្រោះចូល ៕
ដោយ៖ ម៉ៅ បុប្ផាមករា