Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ៩,៥លាននាក់ហើយ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា សរុបទៅមានឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍ បានកើនឡើងលើសពី ៩,៥លាននាក់ ។

សកលវិទ្យាល័យបានឲ្យដឹងថា ការរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៩.៥១៦.៧៩០នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៣៤.០១១នាក់ គិតត្រឹមម៉ោង ១២និង២៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៦និង២៥នាទី ។

ថ្មីៗនេះ រដ្ឋតិចសាស់ បានកើនឡើងលើសពីរដ្ឋកាលីហ្វ័រនីញ៉ា ដែលក្លាយជារដ្ឋមាន អ្នកឆ្លងជំងឺច្រើនជាងគេបំផុត ដែលនៅរក្សាតួលេខត្រឹម ៩៦០.៥៨៣នាក់ ហើយរដ្ឋកាលីហ្វ័រនីញ៉ា បានរាយការណ៍ថា មានចំនួន ៩៥១.៩៨៩នាក់ ហើយរដ្ឋផ្លារីដា បានចុះក្នុងបញ្ជីនៃអ្នកឆ្លងចំនួន ៨២១.១២៣នាក់ បន្ទាប់មកក្រុងញ៉ូវយ៉ក ដែលមានអ្នកឆ្លងជំងឺរហូតដល់ ៥១៥.៨១៥នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top