ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីបង្រួបបង្រួម ជំរុញឲ្យកូរ៉េខាងជើង កុំបង្កើនភាពតានតឹង ដើម្បីសាកល្បងរដ្ឋបាលថ្មី របស់អាមេរិក

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមលោក Lee In-young បានជំរុញឱ្យកូរ៉េខាងជើង កុំបង្កើនភាពតានតឹង ក្នុងការប៉ុនប៉ងសាកល្បងរដ្ឋបាលអាណត្ដិថ្មីរបស់អាមេរិក ដោយថាវាជាជម្រើស ដែលមិនចង់បានក្នុងការនាំមកនូវ សន្តិភាពនៅលើឧបទ្វីបកូរ៉េ។

លោកលី បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថានៅឯវេទិកាសន្តិភាពមួយនៅទីក្រុងសេអ៊ូល ដោយជំរុញឱ្យកូរ៉េខាងជើង គោរព និងអនុវត្តកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយមិនគិតថាតើប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ឆ្នោត ឬបេក្ខជនប្រជាធិបតេយ្យលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីថ្មីនោះទេ។

លោកបានលើកឡើងថា “វាមិនមែនជាជំរើសដែល គួរឲ្យចង់បាននោះទេ ប្រសិនបើប្រទេសកូរ៉េខាងជើង បង្កើត ឬបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ ដើម្បីស្វែងយល់ពីចេតនា របស់រដ្ឋបាលអាមេរិកបន្ទាប់  មុននឹងបង្កើតគោលនយោបាយ” នោះលោកបានរំលឹកថាកូរ៉េខាងជើង បានធ្វើតេស្តនុយក្លេអ៊ែរ ក្នុងអំឡុងពេលមួយឆ្នាំដំបូង នៃរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា៕

ដោយ ឈូក បូរ៉ា

To Top