ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន៖ យើងនឹងឈានទៅរកការឈ្នះ ក្នុងការប្រកួតប្រជែងនេះ ខណៈការរាប់សន្លឹកឆ្នោត បន្តធ្វើឡើងនាំមុខលោក ត្រាំ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ចូ បៃដិន បេក្ខភាពប្រធានាធិបតី សហរដ្ឋអាមេរិក មកពីបក្សប្រជាធិបតេយ្យ បានថ្លែងកាលពីថ្ងៃសុក្រ ថា គាត់បានកំពុងឈានទៅរក ការឈ្នះលើមុខតំណែង ប្រធានាធិបតី សហរដ្ឋអាមេរិក ខណៈដែលការរាប់សន្លឹកឆ្នោត របស់គាត់បាននាំមុខ ទៅលើលោក ដូណាល់ ត្រាំ ប្រធានាធិបតី នៅក្នុងសមរភូមិរដ្ឋ ជាច្រើន ទោះបីជា បណ្តាញទូរទស្សន៍ មិនទាន់បានធ្វើការប្រកាស អំពីជ័យជំនះ របស់គាត់ជាផ្លូវការ នៅឡើយក្តី ដែលនៅបន្តរាប់សន្លឹកឆ្នោត បន្ថែមទៀត ។

លោក បៃដិន បានថ្លែងថា “ចំនួនជាច្រើនបានប្រាប់ដល់យើង… វាច្បាស់ណាស់ និងជារឿងគួរឲ្យភ្ញាក់ផ្អើល គឺថា យើងកំពុងតែឈានទៅរក ជ័យជម្នះក្នុងការប្រជែងនេះ” ។ លោកបានបន្ថែមថា គាត់ និងដៃគូប្រជែងរបស់គាត់ គឺ Kamala Harris បានជួបប្រជុំគ្នារួចហើយ ជាមួយក្រុមអ្នកជំនាញ ការជាច្រើនរូប ខណៈដែលពួកគេត្រៀមសម្រាប់សេតវិមាន ។

ការថ្លែងសុន្ទរកថារបស់លោក បៃដិន គឺជាផែនការដំបូង ដែលជាការអបអរដល់ជ័យជំនះ ប៉ុន្តែ គាត់បានផ្លាស់ប្តូរ ការខិតជិតរបស់គាត់ ដោយអវត្តមានសម្រាប់ការប្រកាសជាផ្លូវការមួយពីបណ្តាញទូរទស្សន៍ និងក្រុមអ្នកព្យាករណ៍ ការបោះឆ្នោត ផ្សេងទៀតទៅវិញ ។

ការនាំមុខលោក ត្រំា ៤,១លាននៃអ្នកបោះឆ្នោតទូទាំងប្រទេស ដែលមានសន្លឹកឆ្នោត នៅក្នុងកំណត់ត្រា១៤៧លាននាក់ លោក បៃដិន បានបញ្ជាក់ថា ពលរដ្ឋអាមេរិកាំង បានផ្តល់សិទ្ធិអំណាចដល់គាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឆ្លងជំងឺរាតត្បាត គឺវីរុសកូរ៉ូណា ហើយស៊ូទ្រាំនឹង ការធ្លាក់ចុះសេដ្ឋកិច្ច ការបំរ៉ែបំរួលអាកាសធាតុ និងប្រព័ន្ធពូជសាសន៍និយម ជាដើម ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top