យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃសុក្រ សម្រាប់ការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកិច្ចពិភាក្សា ជាមួយប្រទេសកូរ៉េខាងជើង ដោយថាការភ្ជាប់ ទំនាក់ទំនង ការទូតគឺជា“ មធ្យោបាយដ៏ល្អបំផុត” ដើម្បីសម្រេចបាននូវការរំសាយអាវុធ នុយក្លេអ៊ែរ ទាំងស្រុង នៃឧបទ្វីបកូរ៉េ។
លោក Guterres បានថ្លែងសុន្ទរកថាជាវីដេអូ ក្នុងពិធីបើកវេទិកាជេជូ ដើម្បីសន្តិភាព និងវិបុលភាព ចំពេលមានភាពជាប់គាំង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ដែលបានរារាំង ការសន្ទនាអន្តរកូរ៉េ។
ប្រមុខយូអិន បានបញ្ជាក់ថា“ ក្នុងស្មារតីនៃខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ខ្ញុំសូមអំពាវនាវឱ្យភាគីនានា បង្កើនកិច្ចខិតខំប្រឹងប្រែង” ដោយចង្អុលបង្ហាញពី“ ជំហានដ៏សំខាន់” ដែលមេដឹកនាំកូរ៉េទាំងពីរ និងសហរដ្ឋអាមេរិក បានធ្វើក្នុងឆ្នាំ២០១៨ ដើម្បីកសាងបរិយាកាសសម្រាប់ ការសន្ទនា តាមរយៈកិច្ចប្រជុំកំពូល និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត៕
ដោយ ឈូក បូរ៉ា
