CNN៖ លោក ចូបៃដិន បានសន្យាតាមរយៈយុទ្ធនាការប្រធានាធិបតីរបស់លោកថា នឹងចាត់វិធានការលើវីរុសកូរ៉ូណា ឱ្យបានម៉ឺងម៉ាត់បំផុត ហើយប៉ុន្មានថ្ងៃទៀតនៃការផ្លាស់ប្តូរប្រធានាធិបតី លោកនឹងចាត់វិធានការដំបូងដើម្បីធ្វើឱ្យបានល្អតាមការសន្យានោះ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថាប្រភពពីរដែលមានចំណេះដឹងបានប្រាប់ CNN ថា លោក បៃដិន នឹងប្រកាសពីក្រុមការងារការពារមេរោគចំនួន ១២ នាក់នៅថ្ងៃច័ន្ទ។
ការប្រកាសនេះមានគោលបំណង ដើម្បីបញ្ជាក់ថាតើប្រធានាធិបតីជាប់ឆ្នោតមានគម្រោងយកចិត្តទុកដាក់យ៉ាងណា ចំពោះជំងឺរាតត្បាតដែលបានឈានដល់ចំនួនកំណត់ត្រានៃការឆ្លងប្រចាំថ្ងៃក្នុងសប្តាហ៍មុន ដោយក្រុមការងារនឹងត្រូវដឹកនាំដោយសហប្រធានចំនួន ៣ រួមមាន អតីតគ្រូពេទ្យវះកាត់លោក Vivek Murthy, អតីតស្នងការរដ្ឋបាលចំណីអាហារនិងឱសថលោក David Kessler និងបណ្ឌិត Marcella Nunez-Smith នៃសាកលវិទ្យាល័យ Yale ។ សមាជិកបន្ថែមនឹងត្រូវប្រកាសនៅថ្ងៃច័ន្ទ៕
ប្រែសម្រួលៈ ណៃ តុលា